នាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តការងារ (ការលំបាក ភាពងាយស្រួល និងសំណូមពរ ឬអនុសាសន៍) នាពេលកន្លងទៅ របស់អគ្គាធិការដ្ឋាន ដោយមានការអញ្ជើញចូលរួមពីលោកជំទាវអគ្គាធិការ និងប្រធានអង្គភាពចំណុះអគ្គាធិការដ្ឋាន នៅសាលប្រជុំពិសេសជាន់ក្រោម វិមានព្រឹទ្ធសភា៕