នាព្រឹកថ្ងៃពុធ ១៤កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សហការជា មួយនឹងវិទ្យាស្ថានសភាកម្ពុជា បានរៀបចំសិក្ខាសាលា ស្តីពីផលប៉ះពាល់ និងយន្តការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ នៅប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងថៃ នៅវិមានព្រឹទ្ធសភា។
សិក្ខាសាលានេះ ប្រព្រឹត្តទៅរយៈពេល១ថ្ងៃ ដែលមានការធ្វើបទបង្ហាញ÷ ទី១.ផលប៉ៈពាល់នៃការប្រែប្រួលអាកាសធាតុលើវិស័យកសិកម្ម ទី២.ផលប៉ៈពាល់ នៃការ ប្រែប្រួលអាកាសធាតុលើធនធានទឹក ទី៣.ផលប៉ៈពាល់នៃការ ប្រែប្រួលអាកាសធាតុលើសុខភាព ទី៤.ការប្រែប្រួលអាកាសធាតុ និងគ្រោះមហន្តរាយ ទី៥.គោលនយោបាយ និងយុទ្ធសាស្រ្តកាត់បន្ថយផលប៉ៈពាល់នៃការប្រែប្រួលអាកាសធាតុ។ សិក្ខាសាលានេះមានការចូលរួមពីថ្នាក់ដឹកនាំមន្ត្រីរាជការនៃ អគ្គ លេខាធិការដ្ឋានព្រឹទ្ធសភា-រដ្ឋសភា និងមន្ត្រីនៃវិទ្យាស្ថានសភាកម្ពុជា សរុបចំនួន១២០នាក់។