ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំសមាគមអគ្គលេខាធិការសភា
 
ចែករំលែក ៖

ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំសមាគមអគ្គលេខាធិការសភា ដែលប្រព្រឹត្តទៅពីថ្ងៃទី២៦ ដល់ថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០១៨ នៅទីក្រុង Geneva ប្រទេសស្វីស ។ ប្រធានបទដែលសមាគមលេីកយកមកពិភាក្សានៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨ នេះមាន ៖
១-ផលប៉ៈពាល់ផ្នែកសតិអារម្មណ៍ទៅលេីសភាជាសមាជិកសហភាពអឺរ៉ុបផ្សេងទៀត ស្តីពីការចាកចេញពីសហគមអឺរ៉ុបរបស់អង់គ្លេស ។
២-នីតិវិធីដំណេីរការនៅក្នុងព្រឹទ្ធសភាអេស្បាញ ពាក់ព័ន្ធមាត្រា ១៥៥.១ នៃរដ្ឋធម្មនុញ្ញ ស្តីពីសហគម Catalonia ។
៣-ការដាក់អោយអនុវត្ត នូវនីតិវិធីបំពេញការ​ងារ របស់ប្រធានាធិបតីទួគី នៅឆ្នាំ ២០១៩ ។
៤-ការបង្កេីតរដ្ឋាភិបាលនៅក្នុងប្រទេសប្រជាធិបតេយ្យពហុបក្ស ។
៥-កិច្ចពិភាក្សាទូទៅ:
-កិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល ជាមួយសភាអំពីផែនការ និងការរៀបចំកម្មវិធីការងារសភា
-ការជំទាស់ទៅនឹងទស្សនៈរបស់សភា និងការពិចារណាផ្នែកក្រមសីលធម៌នៅក្នុងសេវាសាធារណៈ
-តួនាទីរបស់សភានៅក្នុងការរៀបចំសមាសភាព និងការបង្កេីតរដ្ឋាភិបាល
-ការត្រួតពិនិត្យរដ្ឋាភិបាលដោយសភា ។
ក្រៅពីនោះឯកឧត្តមអគ្គលេខាធិការបានជួបសម្តែងការគួរសម ជាមួយគណៈប្រតិភូមួយចំនួនមុនកិច្ចប្រជុំចាប់ផ្តេីម ។


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ