នាព្រឹកថ្ងៃសុក្រ ៨រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៨ ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញជាអធិបតីស្តាប់ការធ្វើបទបង្ហាញ របស់ឯកឧត្តម គឹម សុចិត្រា ប្រធាននាយកដ្ឋានស្រាវជ្រាវទូទៅ លោក សុខ សុជាតិ ប្រធាននាយកដ្ឋានស្រាវជ្រាវច្បាប់ និងលោក សំអឿន ម៉ារឌី អនុប្រធានស្រាវជ្រាវទូទៅ នៃអគ្គនាយកដ្ឋានសេវាច្បាប់ និងសមូលហភាពដែនដី នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ស្តីពី ការសិក្សាស្រាវជ្រាវ តួនាទី ភារកិច្ច និងរចនាសម្ព័ន្ធរបស់សភាឥណ្ឌា នៅសាលប្រជុំពិសេសវិមានព្រឹទ្ធសភា៕