ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្តីពីការត្រៀមផែនការរៀបចំសម័យប្រជុំដំបូងព្រឹទ្ធសភា នីតិកាលទី៤
នាព្រឹកថ្ងៃសុក្រ ១រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៨ ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្តីពីការត្រៀមផែនការរៀបចំសម័យប្រជុំដំបូងព្រឹទ្ធសភា នីតិកាលទី៤ និងសម័យប្រជុំលើកទី១ នីតិកាលទី៤ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានទាំង៣ នៅសាលប្រជុំពិសេស វិមានព្រឹទ្ធសភា។