ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំត្រួតពិនិត្យខ្សែវីដេអូស្តីពី សមិទ្ធផលព្រឹទ្ធសភា៣នីតិកាល (១៩៩៩-២០១៨)
នាព្រឹកថ្ងៃចន្ទ ១២កើត ខែផល្គុន ព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨ ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំត្រួតពិនិត្យខ្សែវីដេអូស្តីពី សមិទ្ធផលព្រឹទ្ធសភា៣នីតិកាល (១៩៩៩-២០១៨) ដោយមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានទាំង៣ នៅសាលប្រជុំពិសេស វិមានព្រឹទ្ធសភា៕