លោក អ៊ុំ វិសាល ប្រធាននាយកដ្ឋានព័ត៌មានវិទ្យាសី្តទី បានដឹកនាំ ក្រុមសិក្ខាកាមចំនួន១១រូប ដែលជាមន្រ្តីនាយកដ្ឋានព័ត៌មានវិទ្យា នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាទៅសិក្សាវគ្គបណ្តុះបណ្តាល Network Security CompTIA Security+
 
ចែករំលែក ៖

នាព្រឹកថ្ងៃអាទិត្យ ១១កើតខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង៩.០០នាទីព្រឹក លោក អ៊ុំ វិសាល ប្រធាននាយកដ្ឋានព័ត៌មានវិទ្យាសី្តទី បានដឹកនាំ ក្រុមសិក្ខាកាមចំនួន១១រូប ដែលជាមន្រ្តីនាយកដ្ឋានព័ត៌មានវិទ្យា នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាទៅសិក្សាវគ្គបណ្តុះបណ្តាល Network Security CompTIA Security+ នៅសាកលវិទ្យាល័យ King Mongkut  ប្រទេសថៃ ទីក្រុងបាងកក ចាប់ពីថ្ងៃអាទិត្យ ១១កើតខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ត្រូវនឹងថៃ្ងទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ រហូតដល់ ថៃ្ងសុក្រ ១៥រោច ខែផល្គុន ឆ្នាំរកា នព្វស័ក
ព.ស២៥៦១ត្រូវនឹងថៃ្ង១៦ ខែមីនា ឆ្នាំ២០១៨ ក្រោមកិច្ចសហប្រតិបត្តិការរវាងស្ថានទូតព្រះរាជាណាចក្រថៃ និងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដែលជាជំនួយរបស់អង្គកាថៃការ៕


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ