khmer eng
  • ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ជួបពិភាក្សាជាមួយគណៈប្រតិភូទីក្រុង Kota ប្រទេសជប៉ុន
     
    ចែករំលែក ៖

    នារសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា បានអនុញ្ញាតឱ្យគណៈប្រតិភូ ដឹកនាំដោយលោក Atsushi NARUSE អភិបាលក្រុង Kota ប្រទេសជប៉ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារទាក់ទងនឹង ការពង្រឹងទំនាក់ទំនងការទូត កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច អប់រំ សុខាភិបាល និងការផ្លាស់ប្តូរប្រជាជន និងប្រជាជន។
    កិច្ចប្រជុំ ក៏បានជំរុញឱ្យមានការធ្វើពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ជប៉ុនកាន់តែខ្លាំងឡើងថែមទៀត ជាពិសេសគឺការវិនិយោគលើឧស្សាហកម្មផលិតគ្រឿងអេឡិចត្រូនិក។
    បច្ចុប្បន្ននេះកម្ពុជា មានក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិក របស់ជប៉ុនដូចជា Minebea Mitsumi និង Denso ។ កិច្ចប្រជុំ ក៏បានពិភាក្សាអំពី ការទាក់ទាញក្រុមហ៊ុនជប៉ុនផ្សេងទៀតដូចជា Panasonic ជាដើម។
    កិច្ចប្រជុំប្រព្រឹត្តទៅនៅសាលប្រជុំពិសេស ៣ ព្រឹទ្ធសភា។

    ខ្លឹមសារ៖ ខុទ្ទកាល័យឯកឧត្តមអនុប្រធានទី២ព្រឹទ្ធសភា
    រូបភាព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ដឹកនាំកិច្ចប្រជុំឆ្លុះបញ្ចាំងសមិទ្ធផលការងារជាង ១ឆ្នាំ របស់ខុទ្ទកាល័យ និងដាក់ចេញទិសដៅយុទ្ធសាស្ត្របន្ត
    thumbnail
     
    លោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៨ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម ឡោក ឆាយ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់អគ្គនាយកដ្ឋានសេវាច្បាប់ និងសមូហភាពដែនដី និងអគ្គនាយកដ្ឋានស្រាវជ្រាវប្រចាំខែមីនា
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យអគ្គលេខាធិការនៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី ចូលជួបសម្តែងការគួរសម
    thumbnail
     
    ឯកឧត្តម លីសារី អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំខ្មែរអ៉ិស្លាម និងគោរពវិញ្ញាណក្ខន្ធសពអតីតថ្នាក់ដឹកនាំ នៅស្រុកទឹកឈូខេត្តកំពត