គណៈប្រតិភូគណៈកម្មការទី៣ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយអាជ្ញាធរខេត្តព្រះសីហនុ
 
ចែករំលែក ៖

គណៈប្រតិភូគណៈកម្មការផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់ នេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយម (គណៈកម្មការទី៣) ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹងអាជ្ញាធរខេត្តព្រះសីហនុ ដឹកនាំដោយលោក សាមុត សុធារិទ្ធ អភិបាលរងខេត្តព្រះសីហនុ ដើម្បីសិក្សាឈ្វេងយល់ និងប្រមូលព័ត៌មានពាក់ព័ន្ធទៅនឹងវិស័យជាសមកិច្ចរបស់គណៈកម្មការទី៣ព្រឹទ្ធសភា នៅសាលាខេត្តព្រះសីហនុ។

ជំនួបពិភាក្សានេះ ប្រព្រឹត្តទៅនាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយមានការចូលរួមពីក្រុមប្រឹក្សាខេត្ត ស្នងការនគរបាលខេត្ត នាយករដ្ឋបាលខេត្ត ប្រធានសភាពាណិជ្ជកម្មខេត្ត ប្រធានមន្ទីរ(ផែនការ កសិកម្ម ធនធានទឹក អភិវឌ្ឍន៍ជនបទ និងបរិស្ថាន) និងអភិបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់មួយចំនួន នៃខេត្តព្រះសីហនុ ។

គោលបំណងនៃជំនួបខាងលើនេះ គឺដើម្បីសិក្សាឈ្វេងយល់ និងប្រមូលព័ត៌មានអំពី៖
១.ការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល និងវឌ្ឍនភាពការងាររបស់ខេត្ត
២.ការងារ និងលទ្ធផលតាមវិស័យដែលពាក់ព័ន្ធទៅនឹងសមត្ថកិច្ចរបស់គណៈកម្មការ ដូចជា៖ ផែនការ វិនិយោគ កសិកម្ម ធនធានទឹក អភិវឌ្ឍន៍ជនបទ និងបរិស្ថាន
៣.បញ្ហាប្រឈមនិងសំណូមពររបស់ឃុំ សង្កាត់ ពាក់ព័ន្ធនឹងវិស័យកសិកម្ម ធនធានទឹក អភិវឌ្ឍន៍ជនបទ បរិស្ថាន និងការវិនិយោគ
៤.ការផ្សព្វផ្សាយច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ដែលពាក់ព័ន្ធទៅនឹងការពង្រឹងវិស័យនីតិរដ្ឋ នៅកម្ពុជា
៥.ឈ្វេងយល់ អំពីប្រតិបត្តិការវិស័យឯកជន និងបញ្ហាប្រឈម។

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតថ្វាយព្រះពរ​របស់ឯកឧត្តម ម៉ម ប៊ុន​នាង ប្រធានគណៈកម្មការ​ទី១០ព្រឹទ្ធសភា ថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្រោយពីទទួលបានព័ត៌មានថា ព្រះរោគមហារីក ក្រពេញប្រូស្តាតរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត តម្រូវឱ្យព្រះអង្គ ទទួលការព្យាបាលដោយការវះកាត់តាមវេជ្ជបញ្ជា នៅក្នុងមន្ទីរពេទ្យនារដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន និងបន្តគង់ប្រថាប់នៅទីនោះមួយរយៈពេល ដើម្បីតាមដាន ត្រួតពិនិត្យ និងព្យាបាលព្រះរោគ ចាប់ពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ តទៅ