ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៣ព្រឹទ្ធសភា

គណៈកម្មការផែនការ វិនិយោគ កសិកម្ម រុក្ខាប្រម៉ាញ់នេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយម នៃព្រឹទ្ធសភា (គណៈកម្មការទី៣) បានរៀបចំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា ដើម្បីបូកសរុបលទ្ធផលសកម្មភាពការងារប្រចាំខែកុម្ភៈ និងលើកទិសដៅការងារប្រចាំខែមីនា ឆ្នាំ២០២៥។
កិច្ចប្រជុំខាងលើនេះ ប្រព្រឹត្តទៅនៅបន្ទប់ប្រជុំគណៈកម្មការទី៣ព្រឹទ្ធសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥…។
ប្រភព៖ នាយកដ្ឋានព័ត៌មាន