ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា និងលោកជំទាវ បានអញ្ជេីញទទួលដំណេីរទស្សនកិច្ចរបស់បងប្អូនប្រជាកសិករដែលរស់នៅជុំវិញតំបន់រមណីយដ្ឋានអភិវឌ្ឍន៍កសិទេសចរណ៍ម៉ុង ឫទ្ធី សែនជ័យ
 
ចែករំលែក ៖

នាព្រឹក ថ្ងៃសៅរ៍ ទី១ ខែមីនា ឆ្នាំ២០២៥ នៅភូមិសំរោងជេីងភ្នំ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា និងលោកជំទាវ បានអញ្ជេីញទទួលដំណេីរទស្សនកិច្ចរបស់បងប្អូនប្រជាកសិករដែលរស់នៅជុំវិញតំបន់រមណីយដ្ឋានអភិវឌ្ឍន៍កសិទេសចរណ៍ម៉ុង ឫទ្ធី សែនជ័យ ក្នុងគោលបំណងចង់បង្ហាញពីសក្តានុពលលេីវិស័យអភិវឌ្ឍន៍ ដីធ្លី អោយមាន ប្រសិទ្ធភាព ទៅ លេី វិស័យ កសិកម្ម កសិឧស្សាហកម្ម ដេីម្បី មានជាគំនិត សម្រាប់យកទៅ អនុវត្តន៍។ អញ្ជេីញចូលរួមក្នុងទស្សនកិច្ចនោះរួមមានប្រធានក្រុមប្រឹក្សាឃុំសែនដី , ឃុំស្គុះ , ឃុំរលាំងចក នៃស្រុកសំរោង ទង ខេត្ត កំពង់ ស្ពឺ និងមេភូមិចំនួន ៧ភូមិ មានភូមិសំរោងជើងភ្នំ ភូមិមហាលំពាំងទី១ ភូមិមហាលំពាំងទី២ ភូមិព្រៃស្យា ភូមិដូនអាត់ ភូមិស្វាយបង្គំ និងភូមិទំនប់ ព្រមទាំង ប្រជា កសិករ បានមកចូលរួម ប្រមាណជា៥០ នាក់។


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតថ្វាយព្រះពរ​របស់ឯកឧត្តម ម៉ម ប៊ុន​នាង ប្រធានគណៈកម្មការ​ទី១០ព្រឹទ្ធសភា ថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្រោយពីទទួលបានព័ត៌មានថា ព្រះរោគមហារីក ក្រពេញប្រូស្តាតរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត តម្រូវឱ្យព្រះអង្គ ទទួលការព្យាបាលដោយការវះកាត់តាមវេជ្ជបញ្ជា នៅក្នុងមន្ទីរពេទ្យនារដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន និងបន្តគង់ប្រថាប់នៅទីនោះមួយរយៈពេល ដើម្បីតាមដាន ត្រួតពិនិត្យ និងព្យាបាលព្រះរោគ ចាប់ពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ តទៅ