khmer eng
  • គណៈកម្មការទី៣ព្រឹទ្ធសភា អនុញ្ញាតឱ្យគណៈប្រតិភូជាន់ខ្ពស់ក្រុមហ៊ុនចិន DIMENG GROUP និងសហការី ចូលជួបពិភាក្សាការងារ និងសម្តែងការគួរសម
     
    ចែករំលែក ៖

    នារសៀលថ្ងៃសុក្រ ទី១៤ ខែមីនា ឆ្នាំ២០២៥ គណៈកម្មការផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់នេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយម (គណៈកម្មការទី៣) ដឹកនាំដោយឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា និងមានការអញ្ជើញចូលរួមពីសមាជិក ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ បានអនុញ្ញាតឱ្យគណៈប្រតិភូជាន់ខ្ពស់ក្រុមហ៊ុនចិន DIMENG GROUP និងសហការី ដឹកនាំដោយលោក Wang Zhi Heng អគ្គនាយកក្រុមហ៊ុន DIMENG GROUP ចូលជួបពិភាក្សាការងារ និងសម្តែងការគួរសម នៅសាលប្រជុំពិសេស៣ វិមានព្រឹទ្ធសភា។

    ជំនួបខាងលើនេះ ក្នុងបំណងសិក្សាទីផ្សារ លក់ទិញ ជីធម្មជាតិ និងជីគីមី ព្រមទាំងពិនិត្យសិក្សា ស្វែងរកទីតាំងដីសម្រាប់សាងសង់រោងចក្រផលិតជី នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

    ក្នុងឱកាសជំនួបពិភាក្សានោះ ក៏មានការអញ្ជើញចូលរួមពីតំណាងអាជីវករលក់ ចែកចាយជី តំណាងកសិករ មកពីបណ្តាខេត្ត ក្រុងនានាចំនួន៣២នាក់ ចូលរួមមតិយោបល់យ៉ាងច្រេីនផុលផុសផងដែរ។ ជាមួយគ្នានោះ លោក Wang Zhi Heng បានសន្យាជាឱឡារិកថានឹងសម្រេចចិត្តបោះទុនវិនិយោគដំបូងប្រមាណជា១២លានដុល្លារ សម្រាប់សាងសង់រោងចក្រផលិតជី ដែលមានកម្លាំងផលិត ១០មុឺនតោន ក្នុងមួយឆ្នាំៗ៕

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម ឆាយ វណ្ណា អញ្ជើញ​ជាអធិបតីក្នុងពិធីចែកកញ្ចប់អាហាររ៉ម៉ាឌន ជូនដល់បុគ្គលិក លោកគ្រូ អ្នកគ្រូ នៃសាលាឥស្លាមព្រែកជ័រ
    thumbnail
     
    លោកជំទាវ ម៉ាណ ណាវី អញ្ជើញចូលរួមក្នុងពិធីចែកកញ្ចប់អាហារស្រាយបួសខែរ៉ាម៉ាឌន ជូនដល់បងប្អូនសាសនិកអ៉ិស្លាមចំនួន៥០០គ្រួសារ នៅខេត្តព្រៃវែង
    thumbnail
     
    លោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៨ព្រឹទ្ធសភា
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ អនុរដ្ឋមន្ត្រីការពារប្រទេសឡាវចូលជួបសម្តែងការគួរសម
    thumbnail
     
    លោកជំទាវ ម៉ាណ ណាវី អញ្ជើញចូលរួមពិធីសម្ពោធផ្លូវការក្រុមហ៊ុន ណាហ្វីអឺ អ៊ិនដាសស្ទ្រី ឯ.ក