khmer eng
  • លោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៨ ព្រឹទ្ធសភា
     
    ចែករំលែក ៖

    គណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃព្រឹទ្ធសភា (គណៈកម្មការទី៨) បានរៀបចំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ក្រោមអធិបតីភាពលោកជំទាវ មាន សំអាន ប្រធានគណៈកម្មការ ដើម្បីពិនិត្យពិភាក្សាលើរបៀបវារៈចំនួន៥រួមមាន៖
    ១-បូកសរុបលទ្ធផលការងាររបស់គណៈកម្មការប្រចាំខែមីនា ឆ្នាំ២០២៥ និងទិសដៅការងារខែមេសា ឆ្នាំ២០២៥
    ២-បូកសរុបលទ្ធផលការងាររបស់គណៈកម្មការ នៅចន្លោះសម័យប្រជុំលើកទី២ និងលើកទី៣ព្រឹទ្ធសភានីតិកាលទី៥
    ៣-បូកសរុបលទ្ធផលការងាររបស់គណៈកម្មការប្រចាំត្រីមាសទី១ ឆ្នាំ២០២៥
    ៤-របាយការណ៍តាមវិស័យរបស់គណៈកម្មការនៅចន្លោះសម័យប្រជុំលើកទី២ និងលើកទី៣ព្រឹទ្ធសភានីតិកាលទី៥
    ៥- បញ្ហាផ្សេងៗ

    កិច្ចប្រជុំនេះប្រព្រឹត្តទៅនារសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ នៅសាលប្រជុំគណៈកម្មការទី៨ព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិក សមាជិកាគណៈកម្មការទី៨ព្រឹទ្ធសភា ព្រមទាំងមន្ត្រី ការិយាល័យជំនួយការគណៈកម្មការទី៨ព្រឹទ្ធសភា…។

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្ដម អ៊ុច បូររិទ្ធ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីជួបសំណេះសំណាល និងប្រគល់ឯកសណ្ឋាន និងសម្ភារៈបម្រើការងារសន្តិសុខជូនប្រជាការពារ នៅស្រុកបាធាយ ខេត្តកំពង់ចាម
    thumbnail
     
    ឯកឧត្តម សត ណាឌី អញ្ជើញនាំយកថវិកាជូនដល់សាខាកាកបាទក្រហម
    thumbnail
     
    ឯកឧត្តម លីសារី​ អញ្ជើញសំណេះសំណាលសួរសុខទុក្ខជាមួយថ្នាក់ដឹកនាំ​ និងចូលរួមគោរពវិញ្ញាណក្ខន្ធសពប្រជាពលរដ្ឋ​  នៅក្រុងកំពត​ ខេត្តកំពត
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ ដឹកនាំគណៈប្រតិភូព្រឹទ្ធសភា ចូលរួមមហាសន្និបាតសហភាពអន្តរសភា លើកទី១៥២ នៅប្រទេសតួកគីយ៉េ
    thumbnail
     
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អញ្ជើញចូលគោរពជូនពរឯកឧត្តមប្រធានស្តីទីព្រឹទ្ធសភា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ