ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ បានអញ្ជើញចូលរួមដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យ និងពិភាក្សា​
 
ចែករំលែក ៖

ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ បានអញ្ជើញចូលរួមដឹកនាំកិច្ចប្រជុំ ដោយឯកឧត្តម ម៉ាន់ ឈឿន អនុប្រធាន​ក្រុម​សមាជិក​ព្រឹទ្ធ​សភាប្រចាំភូមិភាគទី១ រួមមានឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា លេខាធិការក្រុម ឯកឧត្តម ង៉ែត ចដ្តាវី សមាជិកក្រុម និងមន្រ្តីអមក្រុមភូមិភាគទី១ ដើម្បីពិនិត្យ និងពិភាក្សា​លើរបៀប​វារៈ ដូចខាងក្រោម៖
១-ពិនិត្យ​ និងពិភាក្សាលើសេចក្តីព្រាងរ​បាយការណ៍បូកសរុ​ប​លទ្ធផល​នៃពិធីសំណេះសំណាល(០៣លើក) អំពីបញ្ហាប្រឈម សំណូមពរ និងវឌ្ឍនភាពការងារនៃដំណោះស្រាយ។
២-ពិនិត្យឆ្លងសេចក្តីព្រាងរបាយការណ៍ស្តីពីសកម្មភាពចន្លោះសម័យប្រជុំលើកទី២ និងលើកទី៣ និងលើកទិសដៅការងារបន្ត។
៣- បញ្ហាផ្សេងៗ។

កិច្ចប្រជុំនេះប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ នៅសាលប្រជុំគណៈកម្មការទី៧ព្រឹទ្ធសភា ។


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតថ្វាយព្រះពរ​របស់ឯកឧត្តម ម៉ម ប៊ុន​នាង ប្រធានគណៈកម្មការ​ទី១០ព្រឹទ្ធសភា ថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្រោយពីទទួលបានព័ត៌មានថា ព្រះរោគមហារីក ក្រពេញប្រូស្តាតរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត តម្រូវឱ្យព្រះអង្គ ទទួលការព្យាបាលដោយការវះកាត់តាមវេជ្ជបញ្ជា នៅក្នុងមន្ទីរពេទ្យនារដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន និងបន្តគង់ប្រថាប់នៅទីនោះមួយរយៈពេល ដើម្បីតាមដាន ត្រួតពិនិត្យ និងព្យាបាលព្រះរោគ ចាប់ពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ តទៅ