សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធាន ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះជួបសំណេះសំណាល សាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ នៅឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម
នាព្រឹកថ្ងៃសុក្រ ១២រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១ ខែកុម្ភ: ឆ្នាំ២០១៩ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធាន ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ … បានអញ្ជើញចុះជួបសំណេះសំណាល សាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋតាមខ្នងផ្ទះ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងថ្វាយបង្គំព្រះសង្ឃ … នៅភូមិទី១០(អតីតភូមិកណ្តាលកោះសូទិន ដែលជាភូមិកំណើតរបស់សម្តេច …) និងតាមបណ្តាភូមិ ក្នុងឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួម ពីថ្នាក់ដឹកនាំខេត្ត អាជ្ញាធរស្រុក និងឃុំកោះសូទិន … ផងដែរ ។ ហើយឆ្លៀតក្នុងឱកាសនេះដែរ សម្តេច ក៏បានអញ្ជើញចូលពិនិត្យការដ្ឋានកំពុងសាងសង់ អាគារសិក្សា មួយខ្នងមាន៥បន្ទប់ ខ្ពស់ផុតពីដី … ដែលជាអំណោយឧបត្ថម្ភផ្ទាល់របស់សម្តេច ជូនសាលា បឋមសិក្សាកណ្តាលកោះខាងត្បូង ស្ថិតក្នុងភូមិទី៥ ផងដែរ …៕