ឯកឧត្តម ម៉ាន់ ឈឿន ជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមុភាគទី១ បានចូលរួមប្រជុំប្រចាំខែមេសារបស់ក្រុមប្រឹក្សាសង្កាត់ទឹកល្អក់ទី២ខណ្ឌទួលគោករាជធានីភ្នំពេញ
 
ចែករំលែក ៖

រសៀលថ្ងៃសុក្រ ទី២៦ ខែមេសាឆ្នាំ២០២៥ ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណវកម្មការទី៧ ព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមុភាគទី១ បានចូលរួមប្រជុំប្រចាំខែមេសារបស់ក្រុមប្រឹក្សាសង្កាត់ទឹកល្អក់ទី២ខណ្ឌទួលគោករាជធានីភ្នំពេញ ដោយមានលោកនាយប៉ុស្តិនគរបាលនិងប្រធានទាំង១៣ស្របតាមការណែនាំរបស់ក្រសួងមហាផ្ទៃ ។ទិសដៅការងារជាអាទិភាពសម្រាប់ខែឧសភា រួមជាមួយការងារស្នូល សូមយកចិត្តទុកដាក់បរួមសហការជាមួយមន្ទីរផែនការរាជធានី
បន្តចុះសម្ភាសន៌តាមខ្នងផ្ទះ ពិនិត្យស្រង់ស្ថិតិឲ្យបានត្រឹមត្រូវយុត្តិធម៌ ជូនបងប្អូនប្រជាពលរដ្ឋ ងាយរងហានិភ័យរួចរៀបចំបញ្ជូនឯកសារ ឡើងតាមថានានុក្រមជំនាញបានទាន់ពេល ហើយស្របជាមួយនេះខ្ញុំក៏បានឧបត្ថម្ភថវិកាជូនសមាគមថែទាំសុខភាពមនុស្សចាស់សម្រាប់ខែឧសភា ក្នុងបរិយាកាសគោរពស្រឡាញ់ស្នឹទ្ធស្នាលរីករាយក្រៃលែង។


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ