khmer eng
  • ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានបន្តបញ្ចប់កម្មវិធីជាមួយសាខាកាកបាទក្រហម
     
    ចែករំលែក ៖

    រសៀលថ្ងៃសុក្រ ទី៩ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានបន្តបញ្ចប់កម្មវិធីជាមួយសាខាកាកបាទក្រហមនិងក្មួយៗក្រុមការងារសសយក ខណ្ឌទួលគោករាជធានីភ្នំពេញរួមជាមួយក្រុមប្រឹក្សាសង្កាត់បានចំនួន៤ទៀតគឺសង្កាត់ទឹកល្អក់ទី១ទី២ទី៣និងបឹងកក់ទី១ដោយបានចុះជួបផ្ទាល់លោកតាលោកយាយ ចាស់ជរាពិការមានជម្ងឺ ចំនួន២០គ្រួសារ គឺសរុបរួមចំនួន៥០គ្រួសារសម្រាប់ខណ្ឌទួលគោកនៅក្នុងខែឧសភា។ ព្រមជាមួយនោះក្រុមការងារក៏បានព្យាយាម ផ្សព្វផ្សាយលើកទឹកចិត្ត សូមបងប្អូនប្រជាពលរដ្ឋអញ្ជើញទៅពិនិត្យបញ្ជីនិងចុះឈ្មោះបោះឆ្នោតរួមជាមួយការចូលរួមសម្ភាសន៌ធ្វើតារាង ក្រ១ ក្រ២ឬប័ណ្ណ បសស តាមការណែនាំរបស់ ក្រសួងមានសមត្ថកិច្ច ដើម្បីបានយកមកប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ ស្របតាមគោលនយោបាយគាំពារសង្គមរបស់រាជរដ្ឋាភិបាលបំរើជូនប្រជាពលរដ្ឋ ឲ្យបានកាន់តែល្អប្រសើរកើនឡើងថែមទៀត៕


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង អនុញ្ញាតឱ្យលោកជំទាវ YMilena Caridad Zaldivar Piedra ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
    thumbnail
     
    ឯកឧត្តម ឆាយ វណ្ណា អញ្ជើញ​ជាអធិបតីក្នុងពិធីចែកកញ្ចប់អាហាររ៉ម៉ាឌន ជូនដល់បុគ្គលិក លោកគ្រូ អ្នកគ្រូ នៃសាលាឥស្លាមព្រែកជ័រ
    thumbnail
     
    លោកជំទាវ ម៉ាណ ណាវី អញ្ជើញចូលរួមក្នុងពិធីចែកកញ្ចប់អាហារស្រាយបួសខែរ៉ាម៉ាឌន ជូនដល់បងប្អូនសាសនិកអ៉ិស្លាមចំនួន៥០០គ្រួសារ នៅខេត្តព្រៃវែង
    thumbnail
     
    លោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៨ព្រឹទ្ធសភា
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ អនុរដ្ឋមន្ត្រីការពារប្រទេសឡាវចូលជួបសម្តែងការគួរសម