ឯកឧត្តម អ៊ុំ សារឹទ្ធ អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំគណៈកម្មការកិច្ចការសភា នៅព្រឹទ្ធសភាបារាំង
 
ចែករំលែក ៖

នាថ្ងៃសុក្រ ទី១១ ខែកក្កដា ឆ្នាំ២០២៥ នៅវិមានលុចសំបួ ព្រឹទ្ធសភាបារាំង ក្នុងឱកាសកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥០ នៃសភាប្រើភាសាបារាំង ឯកឧត្តម អ៊ុំ សារឹទ្ធ ប្រធានគណៈកម្មការទី៩ព្រឹទ្ធសភា និងជាប្រធានគណៈកម្មការកិច្ចការសភានៃក្រុមសភាជាតិកម្ពុជា នៃសភាប្រើភាសាបារាំង បានអញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំគណៈកម្មការកិច្ចការសភា ក្រោមអធិបតីភាព ឯកឧត្តម Gérard​LARCHER ប្រធានព្រឹទ្ធសភាបារាំង និងបានបន្តអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មការកិច្ចការសភា ក្រោមការដឹកនាំ លោក Joël GODIN សមាជិករដ្ឋសភាកាណាដា និងជាប្រធានគណៈកម្មការកិច្ចការសភានៃសភាប្រើភាសាបារាំង ដោយបានពិភាក្សាលើរបៀបវារៈចំនួន១១។
ក្នុងអំឡុងនោះដែរ ឯកឧត្តម អ៊ុ សារឹទ្ធបានថ្លែងអន្តរាគមន៍ចំនួនពីរ៖
១-បច្ចុប្បន្នភាពសភាកម្ពុជា។
២-ការពិនិត្យឡើងវិញនូវក្រមសីលធម៌នៅក្នុងសភាហ្រ្វង់កូហ្វូន ដោយបានសហការជាមួយ បណ្តាញហ្រ្វង់កូហ្វូនសីលធម៌ និងក្រមសីលធម៌សមាជិកសភា។
លោក Joël GODIN និងអង្គប្រជុំ បានវាយតម្លៃខ្ពស់ នូវបទអន្តរាគមន៍ ដែល ឯកឧត្តម អ៊ុ សារឹទ្ធ បានលើកឡើង។

ប្រភព៖ នាយកដ្ឋាន​កិច្ច​ការ​ហ្រ្វង់កូហ្វូន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ