ក្រុមសមាជិកាព្រឹទ្ធសភា ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានក្រុម និងជាអនុប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយចែកជូនដល់ប្រជាពលរដ្ឋនៅឃុំត្រពាំងប្ញស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នារសៀលថ្ងៃអាទិត្យ ទី២០ ខែកក្កដា ឆ្នាំ២០២៥។
អំណោយទាំងអស់នោះរួមមាន៖ ចង្ក្រានសន្សំសំចៃថាមពល ដែលជាអំណោយរបស់ក្រុមហ៊ុន SIPCO និងសារុងចែកជូនដល់ប្រជាពលរដ្ឋចំនួន៧៤៤គ្រួសារ ព្រមទាំងឧបត្ថម្ភថវិកាមួយចំនួនដល់រដ្ឋបាលឃុំត្រពាំងប្ញស្សី…។
ប្រភព៖ នាយកដ្ឋានព័ត៌មាន