ឯកឧត្ដម ឆាយ វណ្ណា ឯកឧត្ដម លី សារី ឯកឧត្ដម ស្លេះ ពុនយ៉ាមុីន លោកជំទាវ ម៉ាណ ណាវី និងឯកឧត្តម សាន់ ឡាទីន អញ្ជើញចូលរួមពិធីទទួលទានតែសាមគ្គី Hight Tea នៅស្ថានទូតម៉ាឡេស៊ីប្រចាំកម្ពុជា
 
ចែករំលែក ៖

នារសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥ ឯកឧត្ដម ឆាយ វណ្ណា លេខាធិការ​គណៈកម្មការ​ទី៥ព្រឹទ្ធសភា ឯកឧត្ដម លី សារី សមាជិក​គណៈកម្មការ​ទី១ព្រឹទ្ធសភា ឯកឧត្ដម ស្លេះ ពុនយ៉ាមុីន សមាជិក​ព្រឹទ្ធសភា លោកជំទាវ ម៉ាណ ណាវី សមាជិកាព្រឹទ្ធសភា និងឯកឧត្តម សាន់ ឡាទីន សមាជិក​ព្រឹទ្ធសភា​ បានអញ្ជើញចូលរួមពិធីទទួលទានតែសាមគ្គី Hight Tea ដែលរៀបចំដោយស្ថានទូតម៉ាឡេស៊ីប្រចាំកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស អ្នកឧកញ៉ា សុះ កំរ៉ី ចាងហ្វាងនៃគណៈដឹកនាំជាន់ខ្ពស់នៃសាសនាអ៉ិស្លាមកម្ពុជា និងថ្នាក់ដឹកនាំអ៉ិស្លាម ជាច្រើនរូបទៀត ដោយមានការទទួលស្វាគមន៍ពីឯកឧត្តម អុន សាហារ៉ូនឌីន អគ្គរាជទូតម៉ាឡេសុីប្រចាំនៅកម្ពុជា ស្ថិតនៅស្ថានទូតម៉ាឡេស៊ីប្រចាំកម្ពុជា។​

ប្រភព៖ ក្រុមជំនួយការ​លោកជំទាវ ម៉ាណ ណាវី​
សម្រួលខ្លឹមសារ៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ