ឯកឧត្តម ឈើយ ចាន់ណា អញ្ជើញនាំយកទេយ្យវត្ថុ និងបច្ច័យ វេរប្រគេនព្រះសង្ឃនៅវត្តល្បើកស្វាយ និងវត្តបឹងស្នោរ
 
ចែករំលែក ៖

នាព្រឹកថ្ងៃសៅរ៍ ទី២០ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ រួមជាមួយ ឯកឧត្ដម អុឹម ស៊ីថុល រដ្ឋលេខាធិការប្រចាំការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដោយមន្រ្តីក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកស្វាយចេក លោក ដា ទឹង ប្រធានក្រុមប្រឹក្សាស្រុក លោក លឿង សុភក្តិ អភិបាលស្រុក លោកមេឃុំ បានអញ្ជើញនាំយកទេយ្យវត្ថុ និងបច្ច័យ វេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តល្បើកស្វាយ ឃុំស្វាយចេក និងវត្តបឹងស្នោរ ឃុំស្លក្រាម ស្ថិតនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ភូមិសាស្រ្តស្រុក ស្វាយចេក ខេត្តបន្ទាយមានជ័យ។ ឯកឧត្តមបានអញ្ជើញបន្តដំណើរ ចូលរួម រំលែកមរណទុក្ខដល់សព លោក ណាក អ៊ុត អតីតប្រធាននគរបាលស្រុក ថ្មពួក ខេត្តបាត់ដំបង ក្នុងកំឡុងឆ្នាំ១៩៧៩ រហូតដល់ឆ្នាំ១៩៨៨ ដែលបានទទួលមរណភាពក្នុងជន្មាយុ ៨៦ឆ្នាំ ដោយរោគាពាធ ស្ថិតនៅភូមិរលូស ឃុំរលូស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណឧបាសកបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

ប្រភព៖ ការិយាល័យ​ជំនួយ​ការ​គណៈកម្មការ​ទី៧ព្រឹទ្ធសភា


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ