នាព្រឹកថ្ងៃអាទិត្យ ទី២៨ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត គឹម ធា លេខាធិការគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ និងលោកជំទាវ បានអញ្ជើញចូលរួមពីធីបុណ្យទក្ខិណានុប្បទាន រំលឹកខួប៣ឆ្នាំជូនឧបាសិកា ញឹក សារ៉េត និងឧបាសក ព្រុំ កង ព្រមទាំងញាតិ៧សណ្តាន ដែលបានចែកឋាននាពេលកន្លងទៅ ព្រមទាំងឧទ្ទិសផលបុណ្យជូនដល់វិញ្ញាណក្ខន្ធវីរយុទ្ធជនកងទ័ពកម្ពុជា ដែលបានពលីកម្មការពារទឹកដីពីពួកសៀមឈ្លានពានទឹកដីកម្ពុជា និងសូមថ្លែងអំណរគុណនូវភាពអង្គអាចក្លាហានរបស់វីរកងទ័ពកម្ពុជាដែលកំពុងនៅសមរភូមិមុខការពារបូរណភាពទឹកដីអង្គរដ៏រុងរឿង។
ពិធីនេះប្រព្រឹត្តទៅនៅវត្តជ្រៃក្តោង ហៅវត្តតានូ ភូមិតានូ ឃុំចំបក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី៦ព្រឹទ្ធសភា