ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានបន្តដឹកនាំគណប្រតិភូអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងរដ្ឋសភា ចូលរួមកិច្ចប្រជុំសមាគមអគ្គលេខាធិការសភា
 
ចែករំលែក ៖

 

នាថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៧ ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានបន្តដឹកនាំគណប្រតិភូអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងរដ្ឋសភា ចូលរួមកិច្ចប្រជុំសមាគមអគ្គលេខាធិការសភា។
របៀបវារៈប្រជុំថ្ងៃទី២ នៃកិច្ចប្រជុំសមាគមខាងលេី រួមមាន ១. ការយកចិត្តទុកដាក់អំពី ផលប្រយោជន៍របស់ក្រុមតាក់តែងសេចក្តីព្រាងច្បាប់៖ នីតិវិធីពិគ្រោះយោបល់ ២. លក្ខខណ្ឌសម្ភារសម្រាប់អនុវត្តអណត្តិសភា៖ ធ្វេីការត្រួតពិនិត្យដោយកំរិតណាអំពីតម្លាភាព ដេីម្បីឆ្លេីយតបចំពោះតម្រូវការរបស់សង្គម? ៣. តួនាទីរបស់ប្រព័ន្ធផ្សព្វផ្សាយសង្គម ដេីម្បីផ្តល់ការយល់ដឹងឲ្យបានទូលំទូលាយអំពី សភានីតិប្បញ្ញត្តិនៃព្រះរាជាណាចក្រថៃ ៤. កិច្ចពិភាក្សាទូទៅ៖ វិធីសាស្រ្តសម្រាប់ធានាការត្រួតពិនិត្យរបស់សភាទៅលេីគុណច្បាប់ ៥. វិធីសាស្រ្តសម្រាប់ធានាការត្រួតពិនិត្យលេីគុណភាពច្បាប់ដោយព្រឹទ្ធសភា៖ ករណីប្រទេសហូឡង់ ៦. បទបង្ហាញរបស់អគ្គលេខាធិការសហភាពអន្តរសភាអំពី ការវិវត្តទូទៅរបស់សហភាពភាពអន្តរសភា ៧. ការវាយតម្លៃគោលនយោបាយសាធារណៈ ការអនុវត្តនៅក្នុងសភាតំណាង នៃព្រៈរាជាណាចក្រម៉ូរ៉ូកូ និង ៨. ការអនុវត្តនៃគំរូស្តង់ដាត្រួតពិនិត្យរបស់សភាអាហ្រ្វិកខាងត្បូូង។


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ