ឯកឧត្តម ម៉ាន់ ឈឿន បានអញ្ជើញចូលរួមប្រជុំវាយតម្លៃការខិតខំបំពេញការងាររបស់លោកមេភូមិទាំង១៣ ជាមួយក្រុមប្រឹក្សាសង្កាត់ និងគណៈបញ្ជាការឯកភាពសង្កាត់ទឹកល្អក់ទី២
ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ នៅ២៧ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង១៥:៣០នាទី
បានអញ្ជើញចូលរួមប្រជុំវាយតម្លៃការខិតខំបំពេញការងាររបស់លោកមេភូមិទាំង១៣ ជាមួយក្រុមប្រឹក្សាសង្កាត់ និងគណៈបញ្ជាការឯកភាពសង្កាត់ទឹកល្អក់ទី២ អំពីការអនុវត្ត្គគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ទាំងចំនួន៧ចំណុច ដែលរាជរដ្ឋាភិបាលទើបបានកែសម្រួលថ្មី ត្រូវតែអនុវត្តឲ្យបានព្រមគ្នា ជាមួយវិធានការណែនាំថ្មីរបស់ក្រសួងសុខាភិបាល ក៏ដូចជាការបន្តចូលរួមគ្នាប្រើប្រព័ន្ធQRកូដស្ថិតនៅសាលប្រជុំសាលាសង្កាត់ទឹកល្អកទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។