ឯកឧត្តម អ៊ុំ សារឹទ្ធ អញ្ជើញដឹកនាំកិច្ចប្រជុំការងារសំខាន់ៗក្នុងបរិបទកូវីដ-១៩
នាព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ៨.០០នាទី ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំការងារសំខាន់ៗរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ក្នុងបរិបទជំងឺកូវីដ-១៩ ដោយមានការចូលរួមពីឯកឧត្តមអគ្គលេខាធិការរង ឯកឧត្តម លោកជំទាវ អគ្គនាយកទាំង៥ និងអគ្គាធិការ នៅសាលប្រជុំពិសេសជាន់ក្រោម វិមានព្រឹទ្ធសភា។