ឯកឧត្តម ឡៅ ឆន បានអញ្ជើញចូលរួមប្រជុំ ដើម្បីជួបរដ្ឋអំណាចក្រុង សង្កាត់ មេប៉ុស្តិ៍សង្កាត់ និងមេភូមិ អ្នកចូលរួមសរុប ចំនួន១៥៧នាក់
នៅរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម ឡៅ ឆន សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានអញ្ជើញចូលរួមប្រជុំ ក្រោមអធិបតីភាពឯកឧត្តម គន់ គីម ទេសរដ្ឋមន្ត្រី ដើម្បីជួបរដ្ឋអំណាចក្រុង សង្កាត់ មេប៉ុស្តិ៍សង្កាត់ និងមេភូមិ អ្នកចូលរួមសរុប ចំនួន១៥៧នាក់ ដើម្បីស្តាប់រាល់បញ្ហាប្រឈម និងសំណូមពរប្រជាពលរដ្ឋ ដែលរដ្ឋអំណាចបានដោះស្រាយជូន។ ជាមួយនោះឯឧប្រធាន បានថ្លែងអំណរគុណនូវការយកចិត្តទុកដាក់របស់មូលដ្ឋានក្នុងការបំរើសេវាជូនប្រជាជនបានល្អ ព្រមទាំងបានណែនាំបន្ថែមនូវការងារអាទិភាពមួយចំនួន ពិសេសលើគោលការណ៍៣កុំ និង៣ការពារស្ថិតនៅសាលប្រជុំសាលាក្រុងសំរោង ឧត្តរមានជ័យ។