នៅព្រឹកថ្ងៃអាទិត្យ ទី១៩ ខែតុលា ឆ្នាំ២០២៥ ឯកឧត្ដម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ រួមជាមួយ ឯកឧត្ដម អេង ប៊ុនឆាយ សមាជិកក្រុមប្រឹក្សាខេត្ត និងលោក ឆាន់ ប៊ុនម៉ាន់ ប្រធានសមាគមខ្មែរ-ចិន ខេត្តបន្ទាយមានជ័យ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីចែកវិញ្ញាបនបត្រ បណ្ណសរសើរ និងរង្វាន់ជូនដល់សិស្សឆ្នើមឆ្នាំសិក្សា ២០២៣-២០២៤ និង២០២៤-២០២៥ សាលារៀន ផីឆឹង ខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីព្រឹទ្ធចារ្យឧត្តមប្រឹក្សាជាន់ខ្ពស់សមាគម លោក លោកស្រីអនុប្រធាន សមាជិកគណៈកម្មាធិការសមាគម លោកនាយក លោកគ្រូ អ្នកគ្រូ មាតាបិតា និងអាណាព្យាបាលសិស្សយ៉ាងច្រើនកុះករ។
ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី៧ព្រឹទ្ធសភាសម្រួលខ្លឹមសារ៖ នាយកដ្ឋានព័ត៌មាន