សមាជិក សមាជិកាព្រឹទ្ធសភា​ អញ្ជើញចូលរួមពិធីសម្ពោធអាកាសយានដ្ឋានអន្តរជាតិតេជោ នៅខេត្តកណ្តាល
 
ចែករំលែក ៖

នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា លោកជំទាវ​បណ្ឌិត ចាន់ សុទ្ធាវី ប្រធានគណៈកម្មការ​ទី៦ព្រឹទ្ធសភា​ ឯកឧត្តម អ៊ុ សារឹទ្ធ ប្រធានគណៈកម្មការទី៩ព្រឹទ្ធសភា ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា ឯកឧត្តម ប្រាក់ ចំរើន អនុប្រធាន​គណៈកម្មការ​ទី៨ព្រឹទ្ធសភា និងលោកជំទាវ សួស សារ៉ាម សមាជិកាព្រឹទ្ធសភា​ បានអញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិតេជោ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត នៅភូមិតាព្រហ្ម ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

ប្រភព៖ ការិយាល័យ​ជំនួយ​ការ​គណៈកម្មការ​ទី៦ និងទី៩​ព្រឹទ្ធសភា


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ