khmer eng
  • ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា លើកឡើងថាជំហរកម្ពុជា គឺមិនប្រែប្រួល ដោយបន្តថែរក្សាមិត្តចាស់ បង្កើតមិត្តថ្មី និងមិនយកប្រទេសណាមួយជាសត្រូវ
     
    ចែករំលែក ៖

    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា បានលើកឡើងថា កម្ពុជាមិនប្រែប្រួល គឺនៅតែបន្តថែរក្សាមិត្តចាស់ និងបង្កើតមិត្តថ្មី ដោយមិនយកប្រទេសណាមួយជាសត្រូវឡើយ នៅក្នុងកិច្ចប្រជុំប្រចាំខែតុលារបស់ខុទ្ទកាល័យ នារសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ នៅសាលប្រជុំពិសេស៣ វិមានព្រឹទ្ធសភា។
    ឯកឧត្តមបណ្ឌិត បានលើកឡើងពីការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមសន្តិភាពរវាងកម្ពុជា-ថៃ ក្រោមសក្ខីភាព ឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិក និងលោក អាន់វ៉ា នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ដែលជាកិច្ចព្រមព្រៀងសន្តិភាព លើកដំបូងជាប្រវត្តិសាស្រ្តសម្រាប់ជម្លោះព្រំដែនកម្ពុជា-ថៃ។
    ឯកឧត្តមបណ្ឌិត ក៏បានរំលឹកផងដែរថា ទោះបីជាស្ថានភាពប្រែប្រួលយ៉ាងណាទៅថ្ងៃអនាគត សមាជិកខុទ្ទកាល័យ ត្រូវតែបន្តជំរុញសកម្មភាពគាំទ្រផលិតផលខ្មែរ និងផលិតកម្មក្នុងស្រុកតាមរយៈ ការសហការ ការពន្យល់លើកទឹកចិត្តបងប្អូន មិត្តភក្តិ និងជាពិសេសយុវជន និងសិស្សនិស្សិតតាមសាលារៀន និង សាកលវិទ្យាល័យនានា។
    កិច្ចប្រជុំបានកំណត់ទិសដៅការងារសម្រាប់ខែបន្តបន្ទាប់ទៀត និងជាពិសេសសម្រាប់ឆ្នាំ២០២៦ ដូចជា៖
    ១. ជំរុញឱ្យបន្តសិក្សាស្រាវជ្រាវគោលនយោបាយ ដែលអាចជួយដោះស្រាយបញ្ហាសេដ្ឋកិច្ច និងសង្គមដើម្បីជាឧត្ដមប្រយោជន៍របស់ប្រជាជន។
    ២. គំនិតផ្តួចផ្តើម ជំរុញសកម្មភាពពាក់ព័ន្ធទៅនឹង សុខភាព សមត្ថភាព និងជីវភាពប្រជាជន។

    ខ្លឹមសារ៖ ខុទ្ទកាល័យឯកឧត្តមអនុប្រធានទី២ព្រឹទ្ធសភា
    រូបភាព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់សមុទ្រ និងបោះឆ្នោតជ្រើសរើសបំពេញសមាជិកគណៈកម្មការទី៥ព្រឹទ្ធសភា
    thumbnail
     
    គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ពិនិត្យសម្រេចរបៀបវារៈសំខាន់ៗចំនួន៣
    thumbnail
     
    ឯកឧត្តម លី សារី​ អញ្ជើញគោរពវិញ្ញាណក្ខន្ធសព​ លោក ជ័យ​ ប៊ុនធឿន​ សមាជិកក្រុមប្រឹក្សាសង្កាត់កំពង់បាយ​  នៅក្រុងកំពត​ ខេត្តកំពត
    thumbnail
     
    ឯកឧត្តម ប្រាក់ ចំរើន អញ្ជើញចូលរួមពិធីបុណ្យទក្ខិណានុប្បទានគម្រប់៧ថ្ងៃ និង១០០ថ្ងៃ ដើម្បីឧទ្ទិសកុសលជូនចំពោះវិញ្ញាណក្ខន្ធសពលោកយាយឧបាសិកា ស៊ន់ គា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញគោរពវិញ្ញាណក្ខន្ធសពម្តាយបង្កើតរបស់ឯកឧត្តម ឡោ ចាន់លី សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សខេត្តកំពង់ចាម