ឯកឧត្តម អ៊ុំ សារឹទ្ធ ដឹកនាំកិច្ចប្រជុំការងារផែនការយុទ្ធសាស្ដ្រសវនកម្មផ្ទៃក្នុងឆ្នាំ២០២១-២០២៣
នាសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ១៤.០០នាទី ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំពិនិត្យ និងពិភាក្សាអំពីផែនការយុទ្ធសាស្ដ្រសវនកម្មផ្ទៃក្នុងឆ្នាំ២០២១-២០២៣ របស់អង្គភាពសវនកម្មផ្ទៃក្នុង ដោយមានការអញ្ជើញចូលរួមអគ្គលេខាធិការរង អគ្គយករដ្ឋបាល និិងហរិញ្ញវត្ថុ និងអគ្គាធិការ ព្រមទាំងមន្រ្តីជំនាញអង្គភាពសវនកម្មផ្ទៃក្នុង នៅសាលប្រជុំពិសេសជាន់ក្រោម វិមានព្រឹទ្ធសភា។