khmer eng
  • ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់ ចំនួន៦៥៩នាក់ ទទួលបានការពិនិត្យព្យាបាលជំងឺឥតយកកម្រៃ ពីក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២
     
    ចែករំលែក ៖

    នាថ្ងៃសុក្រ ១កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ជឹម លាវ សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ (ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ) តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានដឹកនាំសហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត របស់ក្រុមហ៊ុន Laboratoire Bioderma (ប្រទេសបារាំង) អញ្ជើញចុះពិនិត្យ និងព្យាបាលជំងឺទូទៅជូនប្រជាពលរដ្ឋដោយមិនយកកម្រៃ នៅវិទ្យាល័យមិត្តភាពកម្ពុជា-ចិន ស្ថិតក្នុងឃុំព្រះអណ្តូង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

    នាឱកាសនោះ ឯកឧត្តម ជឹម លាវ បានមានប្រសាសន៍នាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់ ពីសំណាក់ថ្នាក់ដឹកនាំសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ និងឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា និងបានអរគុណដល់អាជ្ញាធរ និងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ដែលបានរៀបចំទីកន្លែង និងពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋនាពេលនេះ។

    ឯកឧត្តមបានរំលឹកអំពីការឆ្លងកាត់ភ្លើងសង្រ្គាមរបស់ប្រជាជនកម្ពុជា តាំងពីអតីតកាល រហូតដល់មានសុខសន្តិភាពពេញផ្ទៃប្រទេស ហើយកម្ពុជាមិនចង់មានសង្រ្គាម ឬធ្វើជាសត្រូវជាមួយប្រទេសណាទេ។ ប៉ុន្តែថ្មីៗនេះ ថៃបានធ្វើការឈ្លានពានមកលើបូរណភាពដែនដី អធិបតេយ្យភាពរបស់យើង តែងតែបង្កបញ្ហាជាបន្តបន្ទាប់ មិនចង់ឱ្យយើងមានសេចក្តីសុខ ក្នុងមហិច្ឆតាចិញ្ចឹមចិត្តចង់បានទឹកដីយើងជានិច្ច។

    ទាក់ទងនឹងបញ្ហាជម្លោះព្រំប្រទល់កម្ពុជា-ថៃនេះ ឯកឧត្តមបានអំពាវនាវដល់ប្រជាពលរដ្ឋ មេត្តាអត់ធ្មត់ និងជឿជាក់ទៅលើការដឹកនាំប្រកបដោយគិតិបណ្ឌិតខ្ពស់ ប្រកាន់ខ្ជាប់នូវសន្តិភាព និងអហិង្សា របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការដោះស្រាយបញ្ហាជាមួយប្រទេសថៃ ក្រោមយុទ្ធសាស្រ្ត «ស្ងាត់តែមិនស្ងៀម» និងក្រើនរំលឹកដល់ប្រជាពលរដ្ឋកុំឱ្យជឿលើក្រុមប្រឆាំងមួយក្តាប់តូចនៅក្រៅប្រទេស ដែលតែងតែញុះញង់ បំបែកបំបាក់សាមគ្គីជាតិ គប់គិតជាមួយបរទេស ធ្វើសកម្មភាពប៉ះពាល់យ៉ាងធ្ងន់ធរដល់ផលប្រយោជន៍ជាតិ និងប្រជាជន។

    ជាលទ្ធផលនៃការពិនិត្យព្យាបាលជំងឺ មានប្រជាពលរដ្ឋសរុបចំនួន៦៥៩នាក់ (នារីចំនួន១៩៩នាក់ បុរសចំនួន១៤៦នាក់) ក្នុងនោះមានអ្នកជំងឺកំពុងតាមដានចំនួន១៤នាក់ (នារី៩នាក់) និងកូនសិស្សចំនួន៣០០នាក់ ទទួលបានសម្ភារៈសិក្សា១ឈុត។

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សម្តេចតេជោ ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យថ្នាក់ដឹកនាំក្រុមការងារព្រៃឡង់ ចូលជួបសំណេះសំណាល និងសម្តែងការគួរសម
    thumbnail
     
    សម្តេចតេជោ ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យឯកអគ្គរាជទូតប្រទេសដាណឺម៉ាក ចូលជួបសម្តែងការគួរសម
    thumbnail
     
    សម្តេចតេជោ ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យសមាជិកក្រុមប្រឹក្សាប្រតិបត្តិគណបក្ស AFD អាល្លឺម៉ង់ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ អនុរដ្ឋមន្ត្រីការពារប្រទេសឡាវចូលជួបសម្តែងការគួរសម
    thumbnail
     
    កម្ពុជា ប្តេជ្ញាលុបបំបាត់បទល្មើសឆបោកអនឡាញ និងជំរុញសេដ្ឋកិច្ចស្អាត ប្រកបដោយបរិយាបន្ន