ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី អញ្ជើញចុះពិនិត្យកសិដ្ឋានចិញ្ចឹមត្រី នៅភូមិឫទ្ធី១ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ
 
ចែករំលែក ៖

នាព្រឹកថ្ងៃសុក្រ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ បានអញ្ជើញដឹកនាំក្រុមការងារបច្ចេកទេសកសិកម្ម មកពិនិត្យកសិដ្ឋានចិញ្ចឹមត្រីមួយកន្លែងស្ថិតនៅភូមិឫទ្ធី១ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដែលបានចិញ្ចឹមត្រីដូចជាត្រីទីឡាបយ៉ាក្រហម ត្រីពោ ត្រីប្រា ត្រីរ៉ស់ ជាដើម ក្នុងគោលបំណងសំដៅរួមចំណែកកាត់បន្ថយការនាំចូលត្រីពីបរទេស។ ការសាកល្បងចិញ្ចឹមត្រីជាជំហានៗនេះ គិតមកដល់បច្ចុប្បន្នបានជាងមួយលានក្បាល ដោយប្រើប្រាស់ចំណីផលិតដោយរោងចក្រផលិតចំណីសត្វរបស់ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប។ ឯកឧត្តមបណ្ឌិត បានបញ្ជាក់ថា សកម្មភាពទាំងអស់នេះ គ្រាន់តែជាការបង្ហាត់បង្រៀនដល់បុគ្គលិក កម្មករ សិស្ស និស្សិត ឱ្យមានចំណេះដឹងផ្នែកចិញ្ចឹមត្រីនេះតែប៉ុណ្ណោះ។

ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី៣ព្រឹទ្ធសភា


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតថ្វាយព្រះពរ​របស់ឯកឧត្តម ម៉ម ប៊ុន​នាង ប្រធានគណៈកម្មការ​ទី១០ព្រឹទ្ធសភា ថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្រោយពីទទួលបានព័ត៌មានថា ព្រះរោគមហារីក ក្រពេញប្រូស្តាតរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត តម្រូវឱ្យព្រះអង្គ ទទួលការព្យាបាលដោយការវះកាត់តាមវេជ្ជបញ្ជា នៅក្នុងមន្ទីរពេទ្យនារដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន និងបន្តគង់ប្រថាប់នៅទីនោះមួយរយៈពេល ដើម្បីតាមដាន ត្រួតពិនិត្យ និងព្យាបាលព្រះរោគ ចាប់ពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ តទៅ