ឯកឧត្តមបណ្ឌិត គឹម ធា ចូលរួមជួសជុលផ្លូវថ្នល់ប្រវែង២០០ម៉ែត្រ នៅភូមិចុងព្រែក សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង
 
ចែករំលែក ៖

នារសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត គឹម ធា លេខាធិការគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ រួមជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូន បានរួមគ្នាជួសជុលផ្លូវថ្នល់ប្រវែង២០០ម៉ែត្រ ដែលខូចខាតដោយទឹកជំនន់ ស្ថិតនៅភូមិចុងព្រែក សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង។​
ផ្លូវនេះត្រូវបានជួសជុលដោយប្រើប្រាស់ថ្មមិច ចំណាយថវិកាអស់ចំនួន២លានរៀល និងទទួលផលដោយប្រជាជនចំនួន១០គ្រួសារ។

ប្រភព​៖ ការិយាល័យ​ជំនួយ​ការ​គណៈកម្មការ​ទី៦ព្រឹទ្ធសភា​
សម្រួល​ខ្លឹមសារ៖ នាយកដ្ឋាន​ព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ