ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង ជាប់ឆ្នោតជាប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា
 
ចែករំលែក ៖

នាព្រឹកថ្ងៃពុធ ៣កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃព្រឹទ្ធសភា (គណៈកម្មការទី៥) បានរៀបចំកិច្ចប្រជុំផ្ទៃក្នុងដើម្បីបោះឆ្នោតជ្រើសរើសប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា នៅសាលប្រជុំគណៈកម្មការទី៥ព្រឹទ្ធសភា។

តាមរយៈលទ្ធផលនៃការបោះឆ្នោតផ្ទៃក្នុងគណៈកម្មការទី៥ព្រឹទ្ធសភា ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង ត្រូវបានជាប់ឆ្នោតជាប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា ជំនួសឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា ដែលត្រូវទៅកាន់មុខតំណែងថ្មី។

សូមជម្រាបថា គណៈកម្មការទី៥ព្រឹទ្ធសភា មានសមាសភាពដូចជា៖
១.ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង ប្រធាន
២.ឯកឧត្តម ង៉ាន់ ចំរើន អនុប្រធាន
៣.ឯកឧត្តម ឆាយ វណ្ណា លេខាធិការ
៤.ឯកឧត្តម សាយ បូរិន សមាជិក
៥.ឯកឧត្តម ង៉ែត ចដ្តាវី សមាជិក៕

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតថ្វាយព្រះពរ​របស់ឯកឧត្តម ម៉ម ប៊ុន​នាង ប្រធានគណៈកម្មការ​ទី១០ព្រឹទ្ធសភា ថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្រោយពីទទួលបានព័ត៌មានថា ព្រះរោគមហារីក ក្រពេញប្រូស្តាតរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត តម្រូវឱ្យព្រះអង្គ ទទួលការព្យាបាលដោយការវះកាត់តាមវេជ្ជបញ្ជា នៅក្នុងមន្ទីរពេទ្យនារដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន និងបន្តគង់ប្រថាប់នៅទីនោះមួយរយៈពេល ដើម្បីតាមដាន ត្រួតពិនិត្យ និងព្យាបាលព្រះរោគ ចាប់ពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ តទៅ