លោកជំទាវ ឃួន ឃុនឌី បាន​អញ្ជើញ​អម​ដំណើរ​ឯកឧត្តម​កិត្តិនីតិ​កោសល​បណ្ឌិត ងួន ញ៉ិល ធ្វើ​ការ​ប្រគល់​ផ្ទះ​ចំនួន​៣ខ្នង
 
ចែករំលែក ៖

នាព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ លោកជំទាវ ឃួន ឃុនឌី សមាជិកាគណៈកម្មការទី៥ព្រឹទ្ធសភា និងជាសមាជិកាព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានអញ្ជើញអមដំណើរឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ធ្វើការប្រគល់ផ្ទះចំនួន៣ខ្នង ទំហំ៥ម៉ែត្រ គុណនឹង១២ម៉ែត្រ ជូនប្រជាពលរដ្ឋចំនួន៣គ្រួសារដែលជាអំណោយរបស់ឯកឧត្តមកិតិនីតិកោសលបណ្ឌិត ដែលទទួលរងគ្រោះដោយសារអគ្គិសភ័យបណ្តាលមកពីទុសស្សេខ្សែភ្លើង ស្ថិតនៅភូមិក្រសាំងជ្រុំជើង ឃុំសព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ