






ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ បានរៀបចំកិច្ចប្រជុំផ្ទៃក្នុងក្រុម ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត
ម៉ុង ឫទ្ធី ប្រធានក្រុម ដើម្បីពិនិត្យ និងពិភាក្សាលើរបៀបវារៈចំនួន២ រួមមាន៖
១-ពិនិត្យ ពិភាក្សាអំពីដំណើរការរៀបចំពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ ស្មៀន និងនាយប៉ុស្តិ៍នគរបាល រដ្ឋបាលទាំងអស់ នៅសាលប្រជុំការិយាល័យរោងចក្រផលិតចំណីសត្វរបស់ក្រុមហ៊ុន
ម៉ុង ឬទ្ធី គ្រុប ស្ថិតនៅក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
២-បញ្ហាផ្សេងៗ។
កិច្ចប្រជុំខាងលើនេះ ប្រព្រឹត្តទៅនៅសាលប្រជុំពិសេស៣ព្រឹទ្ធសភា នាព្រឹកថ្ងៃពុធ ២រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦។
ប្រភព៖ នាយកដ្ឋានព័ត៌មាន