









នាព្រឹកថ្ងៃសុក្រ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ បានអញ្ជេីញទទួលជួបសំណេះសំណាលជាមួយសហគ្រិនវ័យក្មេងកម្ពុជា ចំនួន៥៥នាក់ ដែលបានធ្វេីទស្សនកិច្ចសិក្សាស្វែងយល់នៅក្នុងតំបន់កសិកម្ម កសិឧស្សាហកម្ម ដាំដំណាំ និងចិញ្ចឹមសត្វ ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី៣ព្រឹទ្ធសភា