ឯកឧត្តម ងី ច័ន្រ្ទផល ដឹកនាំគណៈប្រតិភូគណៈកម្មការទី១ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំ និងមន្ត្រីពន្ធនាគារខេត្តកំពត
 
ចែករំលែក ៖

គណៈប្រតិភូគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេត និងអធិការកិច្ច នៃព្រឹទ្ធសភា (គណៈកម្មការទី១) ដឹកនាំដោយឯកឧត្តម ងី ច័ន្ទ្រផល ប្រធានគណៈកម្មការទី១ព្រឹទ្ធសភា អមដំណើរដោយតំណាងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែនប្រចាំខេត្តកំពត បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹងមន្ត្រីពន្ធនាគារខេត្តកំពត ដើម្បីស្វែងយល់អំពីស្ថានភាពអ្នកជាប់ឃុំ (ពិរុទ្ធជន និងទណ្ឌិត) និងបញ្ហាប្រឈម ការលំបាក និងសំណូមពររបស់ពន្ធនាគារខេត្តកំពត នាព្រឹកថ្ងៃអង្គារ ៨រោច ខែមាឃ ឆ្នាំរោង សប្តស័ក ពុទ្ធស័ករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦…។

ក្នុងឱកាសនោះ ឯកឧត្តម ងី ច័ន្ទ្រផល ប្រធានគណៈប្រតិភូ បាននាំយកនូវបណ្តាំផ្ញើសួរសុខទុក្ខ ប្រកបដោយសេចក្តីនឹករលឹកពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ និងឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់ជាន់ថ្នាក់នៅពន្ធនាគារខេត្តកំពតផងដែរ។

ឯកឧត្តម បានកោតសរសើរចំពោះការខិតខំរបស់លោកប្រធានពន្ធនាគារ និងថ្នាក់ដឹងនាំទាំងអស់ ព្រមទាំងមន្រីរាជការទាំងអស់ក្នុងពន្ធនាគារ ដែលបានខិតខំបំពេញតួនាទី ភារកិច្ចរបស់ខ្លូនបានយ៉ាងល្អ ទោះបីមានការខ្វះខាត និងមានបញ្ហាប្រឈមមួយចំនួនមែន តែបានខិតខំធ្វើការកែប្រែ និងអភិវឌ្ឍន៍គួរអោយកត់សំគាល់។

ឯកឧត្តម បានបញ្ជាក់បន្ថែមថាពន្ធធនាគារ របស់យើងជាកន្លែងកែប្រែឥរិយាបទជនជាប់ទោស តាមរយ:អប់រំ បណ្តុះបណ្តាលវិជ្ជាជីវ: និងកែលម្អចរិកលក្ខណ:បុគ្គល ដើម្បីឱ្យពួកគេក្លាយជាពលរដ្ឋល្អនៅពេលត្រឡប់ទៅសហគមន៍វិញ។ នៅទីនេះត្រូវតែមានការគោរពសិទ្ធិមនុស្សឱ្យបានគ្រប់ជ្រុងជ្រោយ ទោះបីជាពួកគាត់ជាប់ឃុំ ក៏នៅមានសិទ្ធិមួយចំនួនដែលត្រូវគោរព និងអនុវត្ត។ដោយឡែកអ្នកជាប់ឃុំជាស្រ្តី ពិសេសស្រ្តីមានផ្ទៃពោះត្រូវយកចិត្តទុកដាក់ ពិនិត្យ ផ្តល់ការថែទាំសុខភាព ហើយចំពោះកុមារកុមារតូចត្រូវចុះបញ្ជីសំបុត្រកំណើតជូនពួកគាត់ឱ្យបានសមស្រប និងទាន់ពេលវេលា។

ជាចុងក្រោយ ឯកឧត្តម បានលើកទឹកចិត្តបន្តខិតខំ​ទំនាក់ទំនងល្អជាមួយដៃគូរ ក៏ដូចជាជាមួយអជ្ញាធរមានសមត្ថកិច្ច ដើម្បីអាចទទួលបាននៅសេវាមួយចំនួនទៀសម្រាប់បំពេញបន្ថែមរាល់អ្វីដែលជាតម្រូវការ។

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតថ្វាយព្រះពរ​របស់ឯកឧត្តម ម៉ម ប៊ុន​នាង ប្រធានគណៈកម្មការ​ទី១០ព្រឹទ្ធសភា ថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្រោយពីទទួលបានព័ត៌មានថា ព្រះរោគមហារីក ក្រពេញប្រូស្តាតរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត តម្រូវឱ្យព្រះអង្គ ទទួលការព្យាបាលដោយការវះកាត់តាមវេជ្ជបញ្ជា នៅក្នុងមន្ទីរពេទ្យនារដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន និងបន្តគង់ប្រថាប់នៅទីនោះមួយរយៈពេល ដើម្បីតាមដាន ត្រួតពិនិត្យ និងព្យាបាលព្រះរោគ ចាប់ពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ តទៅ