



គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃព្រឹទ្ធសភា (គណៈកម្មការទី៥) បានរៀបចំកិច្ចប្រជុំផ្ទៃក្នុង ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង ប្រធានគណៈកម្មការ ដើម្បីពិនិត្យពិភាក្សាលើការងារមួយចំនួនមានដូចជា៖
១.ការងារឯកសារបេសកកម្មនាចន្លោះសម័យប្រជុំលើកទី៤ និងទី៥
២.ឯកសារជំនួបជាមួយក្រសួងពាក់ព័ន្ធនាចន្លោះសម័យប្រជុំលើកទី៤ និងទី៥
៣.បញ្ហាផ្សេងៗ។
កិច្ចប្រជុំប្រព្រឹត្តទៅនៅបន្ទប់ប្រជុំគណៈកម្មការទី៥ព្រឹទ្ធសភា នាព្រឹកថ្ងៃសុក្រ ១១រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦…។
ប្រភព៖ នាយកដ្ឋានព័ត៌មាន