



នាព្រឹកថ្ងៃអង្គារ ១៥កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធស័ករាជ២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឡោក ឆាយ អគ្គលេខាធិការរងព្រឹទ្ធសភា បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់អគ្គនាយកដ្ឋានសេវាច្បាប់ និងសមូហភាពដែនដី និងអគ្គនាយកដ្ឋានស្រាវជ្រាវ ប្រចាំខែកុម្ភៈ និងកំណត់ទិសដៅការងារខែមីនា ឆ្នាំ២០២៦ នៅសាលប្រជុំពិសេសខាងក្រោម វិមានព្រឹទ្ធសភា ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រីជាថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានទាំង២ ចាប់ពីប្រធាននាយកដ្ឋានឡើង…៕
ប្រភព៖ នាយកដ្ឋានព័ត៌មាន