









គណៈប្រតិភូគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃព្រឹទ្ធសភា (គណៈកម្មការទី៦) ដឹកនាំដោយលោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី ប្រធានគណៈកម្មការ បានជួបពិភាក្សាការងារជាមួយនឹងរដ្ឋបាលខេត្តកោះកុង ដឹកនាំដោយលោក ឈេង សុវណ្ណដា អភិបាលស្តីទីនៃ គណៈអភិបាល ខេត្តកោះកុង ដោយមានការអញ្ជើញចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត និងតំណាងមន្ទីរអង្គភាពជំនាញពាក់ព័ន្ធជុំវិញខេត្ត នៅសាលាខេត្តកោះកុង នារសៀលថ្ងៃអង្គារ ១៥កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធស័ករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦…។
ក្នុងឱកាសនោះ លោកជំទាវបណ្ឌិត បាននាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ប្រកបដោយសេចក្តីនឹករឭកពីសំណាក់ថ្នាក់ដឹកនាំព្រឹទ្ធសភា និងជម្រាបពីគោលបំណងដើម្បីឈ្វេងយល់ អំពីស្ថានភាពនៃការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ដែលអាជ្ញាធរខេត្ត និងមន្ទីរអង្គភាពជំនាញពាក់ព័ន្ធមានកាតព្វកិច្ចអនុវត្តស្របតាម សមត្ថកិច្ចដែលបានកំណត់ដោយច្បាប់ ទាក់ទងនឹងការផ្តល់សេវាសាធារណៈផ្សេងៗទៀត ជូនប្រជាពលរដ្ឋ ដែលស្ថិតក្រោមសមត្ថកិច្ច និងការទទួលខុសត្រូវរបស់មន្ត្រីមានសមត្ថកិច្ចនីមួយៗ…។
ប្រភព៖ នាយកដ្ឋានព័ត៌មាន