ឯកឧត្តម ម៉ម ប៊ុននាង ដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុន E-School Cambodia និងវិទ្យាស្ថានបញ្ញាឌីជីថលកម្ពុជា
 
ចែករំលែក ៖

នាថ្ងៃព្រហស្បតិ៍ ៨កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ គណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយនៃព្រឹទ្ធសភា (គណៈកម្មការទី១០) ដឹកនាំដោយឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការ បានជួបប្រជុំពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុន E-School Cambodia និងវិទ្យាស្ថានបញ្ញាឌីជីថលកម្ពុជា ដឹកនាំដោយលោក ឈន ឈុនឡេង ជំនួយការសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ព្រមទាំងជាស្ថាបនិក និងជានាយកវិទ្យាស្ថានបញ្ញាឌីជីថលកម្ពុជា ដើម្បីស្វែងយល់អំពីដំណើរការប្រព្រឹត្តទៅ និងសមិទ្ធផលការងាររបស់ក្រុមហ៊ុន និងវិទ្យាស្ថាន ពិសេសគម្រោងនៃកិច្ចសហប្រតិបត្តិការរវាងគណៈកម្មការទី១០ ព្រឹទ្ធសភា ជាមួយក្រុមហ៊ុន E-School Cambodia និងវិទ្យាស្ថានបញ្ញាឌីជីថលកម្ពុជា នាពេលខាងមុខ ក្នុងកាលៈទេសៈដែលប្រទេសជាតិយើង បាននឹងកំពុងទទួលរងនូវវិបត្តិនៃការកើនឡើងតម្លៃទំនិញ និងប្រេងឥន្ធនៈ និងវិបត្តិនៃសង្គ្រាមឈ្លានពានពីសំណាក់ប្រទេសជិតខាង។

ជំនួបខាងលើនេះ ប្រព្រឹត្តទៅនៅសាលប្រជុំពិសេស៣ វិមានព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា ឯកឧត្តម សុខ សំណាង ជំនួយការសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសហការី ព្រមទាំងមន្ត្រីជំនាញនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា…។

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតថ្វាយព្រះពរ​របស់ឯកឧត្តម ម៉ម ប៊ុន​នាង ប្រធានគណៈកម្មការ​ទី១០ព្រឹទ្ធសភា ថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្រោយពីទទួលបានព័ត៌មានថា ព្រះរោគមហារីក ក្រពេញប្រូស្តាតរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត តម្រូវឱ្យព្រះអង្គ ទទួលការព្យាបាលដោយការវះកាត់តាមវេជ្ជបញ្ជា នៅក្នុងមន្ទីរពេទ្យនារដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន និងបន្តគង់ប្រថាប់នៅទីនោះមួយរយៈពេល ដើម្បីតាមដាន ត្រួតពិនិត្យ និងព្យាបាលព្រះរោគ ចាប់ពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ តទៅ