គណៈកម្មការទី៥ព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង ប្រធានគណៈកម្មការ អញ្ជើញប្រជុំផ្ទៃក្នុងបូកសរុបលទ្ធផលការងារ ប្រចាំ ខែមីនា ត្រីមាសទី១ ឆ្នាំ២០២៦ និងទិសដៅបន្ត
 
ចែករំលែក ៖

គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃព្រឹទ្ធសភា (គណៈកម្មការទី៥) ដឹកនាំដោយឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង ប្រធានគណៈកម្មការ បានអញ្ជើញប្រជុំផ្ទៃក្នុង ដើម្បីពិនិត្យពិភាក្សាលេីរបៀបវារ:សំខាន់ ៗ ចំនួន៣រួមមាន៖
១- បូកសរុបរបាយការណ៍សកម្មភាពការងារប្រចាំខែមីនា ប្រចាំត្រីមាសទី១ ឆ្នាំ២០២៦ និង ទិសដៅបន្ត
២-មតិយោបល់ និងរបាយការណ៍ជំនួបពិភាក្សាការងារជាមួយក្រសួងព័ត៌មាន និងចន្លោះ សម័យប្រជុំលើកទី៤ និងទី៥ ព្រឹទ្ធសភានីតិកាលទី៥
៣-ផ្សេងៗ

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតប្រធានបានណែនាំមន្រ្តីក្នុងលេខាធិការដ្ឋានគណៈកម្មការប្រើប្រាស់ថាមពល និងប្រេងឥន្ទនៈយកសន្សំសំចៃក្នុងការបំពេញកិច្ចការប្រចាំថ្ងៃ ក្នុងកាលៈទេសៈវិបត្តិថាមពលជាសកល។

កិច្ចប្រជុំខាងលើនេះ ប្រព្រឹត្តទៅនៅបន្ទប់ប្រជុំគណៈកម្មការទី៥ព្រឹទ្ធសភា នាព្រឹកថ្ងៃសុក្រ ៩កេីត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង៩:០០នាទី។

ខ្លឹមសារ៖ ការិយាល័យជំនួយការគណៈកម្មការទី៥ព្រឹទ្ធសភា
រូបភាព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតថ្វាយព្រះពរ​របស់ឯកឧត្តម ម៉ម ប៊ុន​នាង ប្រធានគណៈកម្មការ​ទី១០ព្រឹទ្ធសភា ថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្រោយពីទទួលបានព័ត៌មានថា ព្រះរោគមហារីក ក្រពេញប្រូស្តាតរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត តម្រូវឱ្យព្រះអង្គ ទទួលការព្យាបាលដោយការវះកាត់តាមវេជ្ជបញ្ជា នៅក្នុងមន្ទីរពេទ្យនារដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន និងបន្តគង់ប្រថាប់នៅទីនោះមួយរយៈពេល ដើម្បីតាមដាន ត្រួតពិនិត្យ និងព្យាបាលព្រះរោគ ចាប់ពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ តទៅ