ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី អញ្ជើញទទួលជួបពិភាក្សាការងារជាមួយសហគមន៍ដាំត្រសក់ផ្អែម
 
ចែករំលែក ៖

នាព្រឹកថ្ងៃអាទិត្យ ទី២៩ ខែមីនា ឆ្នាំ២០២៦ នៅតំបន់រមណីយដ្ឋានអភិវឌ្ឍន៍កសិទេសចរណ៍ ម៉ុង ឫទ្ធី សែនជ័យ ភូមិសំរោងជើងភ្នំ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយសហគមន៍ដាំត្រសក់ផ្អែម ដឹកនាំដោយលោក ចាន់ សក្កដា ប្រធានផ្នែកទីផ្សារក្រុមហ៊ុន LP, លោក សៀង កាន (សហស្ថាបនិកចម្ការកំពង់ល្ពៅ)ទីប្រឹក្សាបច្ចេកទេស, លោកស្រី សំ បាន (សហស្ថាបនិកចម្ការកំពង់ល្ពៅ) ប្រធានចាត់ការទូទៅ, លោក ស៊ីវ សុភ័ក្ត្រ (សហស្ថាបនិកចម្ការកំពង់ល្ពៅ) ប្រធានទីផ្សារ។ សព្វថ្ងៃនេះសហគមន៍បានសហការជាមួយ កសិករចំនួន ២១គ្រួសារ នៅស្រុករតនមណ្ឌល ស្រុកកំរៀង ស្រុកភ្នំព្រឹក ស្រុកបវេល ខេត្តបាត់ដំបង ខេត្តប៉ៃលិន(ភ្នំស្ពុង) និងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ដើម្បីដាំត្រសក់ផ្អែមក្នុងបរិមាណ ៣០០ ទៅ៤០០តោន/ឆ្នាំ ក្នុងផ្ទះសំណាញ់ចំនួន១៨៥ខ្នង។

ដោយពួកគាត់សង្កេតឃើញថា នៅក្នុងតំបន់រមណីយដ្ឋានអភិវឌ្ឍន៍កសិទេសចរណ៍ ម៉ុង ឫទ្ធី សែនជ័យ មានផ្ទៃដីធំទូលាយ មានហេដ្ឋារចនាសម្ព័ន្ធផ្លូវ ទឹក ភ្លើង អគ្គិសនីស្រាប់ និងមិនមានគ្រោះទឹកជំនន់ ព្រមទាំងបាននិងកំពុងសាងសង់រោងចក្រផលិតជីធម្មជាតិ ដែលមានកម្លាំងផលិតបានចំនួន១០០តោនក្នុងមួយម៉ោងនោះ ទើបពួកគាត់បានស្នើសុំជួបពិភាក្សាការងារ ដើម្បីស្នើសុំដាំត្រសក់ផ្អែមបន្ថែម សម្រាប់បំពេញតម្រូវការទីផ្សារក្នុងប្រទេសឱ្យបានគ្រប់គ្រាន់ និងអាចនាំចេញទៅបម្រើទីផ្សារនៅឯបរទេសថែមទៀតផង។

ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី៣ព្រឹទ្ធសភា


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតថ្វាយព្រះពរ​របស់ឯកឧត្តម ម៉ម ប៊ុន​នាង ប្រធានគណៈកម្មការ​ទី១០ព្រឹទ្ធសភា ថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្រោយពីទទួលបានព័ត៌មានថា ព្រះរោគមហារីក ក្រពេញប្រូស្តាតរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត តម្រូវឱ្យព្រះអង្គ ទទួលការព្យាបាលដោយការវះកាត់តាមវេជ្ជបញ្ជា នៅក្នុងមន្ទីរពេទ្យនារដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន និងបន្តគង់ប្រថាប់នៅទីនោះមួយរយៈពេល ដើម្បីតាមដាន ត្រួតពិនិត្យ និងព្យាបាលព្រះរោគ ចាប់ពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ តទៅ