







នារសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ ២០២៦ លោកជំទាវ ឃួន ឃុនឌី លេខាធិការគណ:កម្មការទី៨ព្រឹទ្ធសភា អនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ អមដំណើរដោយ លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត លោកស្រីអនុប្រធានកិច្ចការនារីខេត្ត លោក លោកស្រីសមាជិកក្រុមប្រឹក្សាឃុំ អាជ្ញាធរភូមិ បានអញ្ជើញ គោរពវិញ្ញាណក្ខន្ធសពប្រជាពលរដ្ឋជួបឧបទេយ្យហេតុគ្រោះថ្នាក់ចរាចរដ៏រន្ធត់កាលពីវេលាម៉ោង៨:០០នាទីព្រឹក ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ ស្ថិតនៅភូមិជាយស្បៃ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ ។
ក្នុងករណីគ្រោះថ្នាក់ដ៏រន្ធត់នេះបានឆក់យកអាយុជីវិតមនុស្សចំនួន៥នាក់ ដែលមានឈ្មោះដូចខាងក្រោម៖
១.លោកយាយ គង់ គី អាយុ៧៣ឆ្នាំ
២.ឧបាសិកា សៀង ខាន់ អាយុ៦៥ឆ្នាំ
៣.កុមារី ធឿន ស្រីខួច អាយុ១៤ឆ្នាំ
៤.កុមារី ធឿន ចាន់នី អាយុ៨ឆ្នាំ
៥.កុមារី ជា សុខហេង អាយុ១០ឆ្នាំ។
លោកជំទាវ បានចូលរួមរំលែកទុក្ខ
ដ៏ក្រៀមក្រំចំពោះការបាត់បង់សមាជិកគ្រួសារជាទីស្រលាញ់ និងសូមឧទ្ទិសដល់វិញ្ញាណក្ខន្ធអ្នកទាំង៥ បានទៅកើតនៅឋានផុតទុក្ខគ្រប់ៗជាតិ។
លោកជំទាវបានឧបត្ថម្ភក្នុងពិធីបុណ្យសព មានទឹកក្រូច ទឹកបរិសុទ្ធ និងបច្ច័យមួយចំនួន។
ប្រភព៖ ជំនួយការលោកជំទាវ ឃួន ឃុនឌី