khmer eng
  • ឯកឧត្តម លី សារី​ អញ្ជើញចុះពិនិត្យមើលវឌ្ឍនភាពនៃការសាងសង់ព្រះវិហារ​ និងទីតាំងសាងសង់សាលារៀន​ ព្រមទាំង​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​សព​ប្រជាពលរដ្ឋ​ នៅស្រុក​ទឹក​ឈូ​ ​ខេត្ត​កំពត​
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦
    ឯកឧត្តម លី សារី សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជើញចុះពិនិត្យមើលវឌ្ឍនភាពនៃការសាងសង់ព្រះវិហារ​ និងទីតាំងសាងសង់សាលារៀនសម្រាប់បម្រើដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋ​ នៅភូមិដូង​ ឃុំស្ទឹងកែវ​ ស្រុក​​ទឹក​ឈូ​  ខេត្ត​កំពត​។ 
    បន្ទាប់មក​ ឯកឧត្តម​បានជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ​ ព្រមទាំងចូលរួមរំលែកទុក្ខ​ គោរពវិញ្ញាណក្ខន្ធសពប្រជាពលរដ្ឋ​ ស្ថិត​នៅ​ភូមិស្ទឹងកែវ​ ឃុំស្ទឹងកែវ​ ស្រុក​ទឹក​ ឈូ​ ខេត្តកំពត​ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំខ្មែរអ៉ិស្លាមថ្នាក់ខេត្ត​ ក្រុង​ ស្រុក សមាជិកក្រុមប្រឹក្សា​ ឃុំស្ទឹងកែវ​ អាជ្ញាធរមូលដ្ឋាន​ គ្រូបង្រៀនខ្មែរអ៉ិស្លាមក្នុងខេត្ត​ ថ្នាក់ដឹកនាំខ្មែរអ៉ិស្លាមតាមវិហារក្នុងខេត្ត​ ព្រមទាំងប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែរ។

    ប្រភព​៖​ ការិយាល័យ​អម​ក្រុម​សមាជិក​ព្រឹទ្ធសភា​ប្រចាំ​ភូមិ​ភាគ​ទី​៥
    សម្រួលខ្លឹមសារ៖ នាយកដ្ឋាន​ព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម សាយ បូរិន អញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធឆ្លងសាលាបុណ្យភូមិស្នាកណ្តាល និងសមិទ្ធផលនានា នៅខេត្តត្បូងឃ្មុំ
    thumbnail
     
    ឯកឧត្ដម សាន់ ឡាទីន អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំនៃការិយាល័យអប់រំគ្រូបង្រៀនខ្មែរអ៉ិស្លាមខេត្តក្រចេះ និងលោកគ្រូ អ្នកគ្រូ
    thumbnail
     
    ឯកឧត្តមបណ្ឌិត​ ម៉ុង​ ឫទ្ធី អញ្ជេីញទទួល​អាហារ​ពេលព្រឹក​ និង​ចែកជូន​ថវិកា​មួយចំនួន​ដល់​កុមារា​ កុមារី​ភៀសសឹក​ ​មកពី​ភូមិ​ព្រៃ​ចាន់​ និងភូមិ​ជោគជ័យ​ នៃខេត្ត​បន្ទាយ​មានជ័យ​
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា ដឹកនាំគណៈប្រតិភូសភានៃព្រះរាជាណាចក្រកម្ពុជាចូលរួមសន្និសីទលើកទី៥ នៃបណ្តាញសភាចលនាមិនចូលបក្សសម្ព័ន្ធ (NAM PN)
    thumbnail
     
    ឯកឧត្តម សាយ បូរិន និងលោកជំទាវ អញ្ជើញចូលរួមក្នុងពិធីសូត្រមន្តចំរើនព្រះបរិត្ត និងពុទ្ធាភិសេកព្រះអង្គ នៅខេត្តត្បូងឃ្មុំ