











នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម សាយ បូរិន សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគភាគទី៧ បានអញ្ជើញជួបពិភាក្សាការងារជាមួយរដ្ឋបាលស្រុកជលគិរី ដើម្បីត្រៀមរៀបចំពិធីសម្ពោធស្ពានព្រែកបាញ់លះ មានបណ្តោយ ៣៧ម៉ែត្រ ទទឹង ៥ម៉ែត្រ និងចុះពិនិត្យមើលទីតាំង ព្រមទាំងឧបត្ថម្ភសូឡាចំនួន៤គ្រាប់ បំភ្លឺក្បាលស្ពាន និងជូនអាវទៅជាងចំនួន១៦អាវ សរុបទឹកប្រាក់ ៥០០ដុល្លារ នៅភូមិគៀនតាម៉ា ឃុំកំពង់អុស ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង ដែលមានសមាសភាពចូលរួម ៣០នាក់ ក្នុងនោះរួមមាន លោកអភិបាល-អភិបាលរងស្រុកជលគិរី លោកអធិការស្រុក កងរាជអាវុធហត្ថស្រុក សមាជិកក្រុមប្រឹក្សាកំពង់អុស និងមេភូមិទាំង៤។
ប្រភព៖ ការិយាល័យអមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគភាគទី៧