សមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានអញ្ជើញចូលរួមប្រជុំ ដើម្បីស្តាប់ក្តាប់របាយការណ៍ ស្តីពីលទ្ធផលការងារប្រចាំខែមេសា និងទិសដៅបន្ត របស់រដ្ឋបាលក្រុងសំរោង ខេត្តឧត្តរមានជ័យ
នៅសាលប្រជុំសាលាក្រុងសំរោង នាថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ៩:០០នាទី ឯកឧត្តម ឡៅ ឆន សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ និងឯកឧត្តម នៅ សំ តំណាងរាស្ត្រមណ្ឌលខេត្តឧត្តរមានជ័យបានអញ្ជើញចូលរួមប្រជុំ ដើម្បីស្តាប់ក្តាប់របាយការណ៍ ស្តីពីលទ្ធផលការងារប្រចាំខែមេសា និងទិសដៅបន្ត របស់រដ្ឋបាលក្រុងសំរោង ខេត្តឧត្តរមានជ័យ។ក្រោយពីបានស្តាប់ការរាយការណ៍រួច ឯកឧត្តម នៅ សំ បានអរគុណកោតសរសើរ និងឯកភាពចំពោះលទ្ធផលដែលរដ្ឋបាលក្រុងសម្រេចបានយ៉ាងល្អក្នុងការផ្តល់សេវាជូនបងប្អូនប្រជាពលរដ្ឋ ពិសេសបានចូលរួមយ៉ាងសកម្មក្នុងការបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ព្រមទាំងបានផ្តាំផ្ញើនូវចំណុចសំខាន់ៗមួយចំនួនដូចជា ៖
១-បន្តពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់ និងអនុវត្តឱ្យបានសកម្មនូវគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព។
២-ជំរុញការងារបង្ករបង្កើនផលរដូវវស្សា
៣-បន្តពង្រឹងការគ្រប់គ្រងមន្ត្រីរាជការឱ្យបានល្អ
៤-បន្តធ្វើបច្ចុប្បន្នភាពសមាជិកបោះឆ្នោតឱ្យបានទាន់ពេលវេលា។
៥-ការពារការកុំឱ្យរីករាលដាលជំងឺកូវីដ -១៩ ចូលក្នុងសហគមន៍ ដោយបន្តអប់រំ ណែនាំបងប្អូនប្រជាពលរដ្ឋ អនុវត្តឱ្យបានជាប្រចាំនូវវិធានការ ៣ការពារ ៣កុំ និង២ចូលរួម ព្រមទាំងតាមការណែនាំរបស់ក្រសួងសុខាភិបាល។