khmer eng
  • ឯកឧត្តម អ៊ុំ សារឹទ្ធ នាំយកអំណោយរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ និងលោកជំទាវ ប្រគល់ជូនអាជ្ញាធខណ្ឌជ្រោយចង្វារ ទុកចែកជូនប្រជាពលរដ្ឋខ្វះខាតចំនួន ៥០០គ្រួសារ
     
    ចែករំលែក ៖

    ដោយមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំព្រឹទ្ធសភា និងដើម្បីចូលរួមសម្រួលដល់ការលំបាករបស់ប្រជាពលរដ្ឋក្នុងកំឡុងពេលនៃការរាតត្បាតជំងឺកូវីដ-១៩ នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញនាំយកអំណោយរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ប្រគល់ជូនអាជ្ញាធរខណ្ឌជ្រោយចង្វារ សម្រាប់ទុកចែកជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងកំពុងធ្វើចត្តាឡីស័កចំនួន៥០០គ្រួសារ នៅសាលាខណ្ឌជ្រោយចង្វារ  រាជធានីភ្នំពេញ។

    អំណោយដែលយកទៅប្រគល់ជូនអាជ្ញាធរនាពេលនោះរួមាន៖ អង្ករចំនួន១០តោន ទឹកសុទ្ធ៥០០កេស និងឃីតចំនួន៥០០ឃីន ដោយក្នុង០១ឃីតៗ រួមមាន៖ មី០១កេស ត្រីខកំប៉ុង ១២កំប៉ុង ទឹកដោះគោខាប់០១កំប៉ុង ទឹកផ្លែឈើ១២កំប៉ុង ស្ករ-ស០១គីឡូក្រាម ទឹកត្រី ០១ដប ទឹកស៊ីអ៉ីវ០១ដប នំ ០១ប្រអប់ សាប៊ូកក់សក់០១ដប  សាប៊ូម្សៅ០១កញ្ចប់ ម៉ាស ០១ប្រអប់ ច្រាសដុសធ្មេញ០១ដើម ថ្នាំដុសធ្មេញ ០១បំពង់ ក្រដាសអនាម័យ០១ប្រអប់ និងធុងជ័រធំ០១ធុង៕


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម ងី ច័ន្រ្ទផល  អញ្ជើញចូលរួមធ្វើសន្និសីទសារព័ត៌មានអំពី លទ្ធផលនៃសម័យប្រជុំពេញអង្គIPTP-11
    thumbnail
     
    គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃព្រឹទ្ធសភា អបអរសាទរឯកឧត្តមអនុប្រធានទី២ព្រឹទ្ធសភា
    thumbnail
     
    គណៈកម្មការទី២ព្រឹទ្ធសភា បោះឆ្នោតជ្រើសរើសប្រធានគណៈកម្មការ
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន ដឹកនាំការបន្តសម័យប្រជុំលើកទី២ ព្រឹទ្ធសភា នីតិកាលទី៥ ដើម្បីបោះឆ្នោតជ្រើសរើសអនុប្រធានព្រឹទ្ធសភា និងសមាជិកគណៈកម្មការទី២ព្រឹទ្ធសភា
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា ដើម្បីពិនិត្យសម្រេចលើរបៀបវារៈចំនួន៣