







នារសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ លោកជំទាវ មុំ សណ្តាប់ សមាជិកាក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ បានអញ្ជើញជួបសំណេះសំណាលជាមួយចលនានារី (ជាមេគ្រួសារ) នៅក្នុងភូមិ២ សរុបចំនួន៩គ្រួសារ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ក្នុងឱកាសនោះដែរ លោកជំទាវ បានផ្តល់មតិសំណេះសំណាលដូចជា៖
– ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋប្រុងប្រយ័ត្នឱ្យបានខ្ពស់ និងតាមដានព័ត៌មានឱ្យបានប្រុងប្រយ័ត្នអំពីជនឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា Online scam។
– ផ្សព្វផ្សាយដល់សមាជិកចូលរួមដែលមានអត្តសញ្ញាណប័ណ្ណជិតហួសសុពលភាព(សល់ ត្រឹម១៨០ថ្ងៃ) ឬបាត់ ឬខូច ឬទើបគ្រប់អាយុធ្វើអត្តសញ្ញាណប័ណ្ណ ឱ្យអញ្ជើញមកកាន់ប៉ុស្តិ៍នគរបាល ដើម្បីបន្តសុពលភាព ឬធ្វើថ្មី។
ក្រោយពីបានសំណេះសំណាលរួចមក លោកជំទាវ ក៏បានឧបត្ថម្ភថវិកាចំនួន៥០ម៉ឺនរៀល ជូនដល់បងប្អូនប្រជាពលរដ្ឋដែលបានចូលរួមក្នុងពិធីផងដែរ។
បន្ទាប់ពីបញ្ចប់ពិធីសំណេះសំណាលរួចមក លោកជំទាវ បានបន្តអញ្ជើញចុះសួរសុខទុក្ខដល់ចលននារី ចំនួន៤គ្រួសារ ក្នុងនោះ១គ្រួសារទទួលបានអង្ករចំនួន២៥គីឡូក្រាម ជាអំណោយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត តាមរយៈឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ព្រមទាំងថវិកា១គ្រួសារ ទទួលបាន៥០,០០០រៀល(ដែលជាថវិកាក្រុមចុះមូលដ្ឋានសង្កាត់ផ្សារដើមថ្កូវ)។
ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី៦ព្រឹទ្ធសភា